កម្មវិធី Online Hackathon ត្រូវ​បានដាក់អោយដំណើរការ​ក្នុងគោលបំណងប្រមូលផ្ដុំសហគមន៍ ដើម្បី​ចូលរួមប្រកួតប្រជែងសរសេរកម្មវិធី អនឡាញដើម្បីស្វែងរកដំណោះស្រាយស្របពេលដែលប្រទេសកម្ពុជាកំពុងជួបបញ្ហាជំងឺកូវីដ១៩។

កម្មវិធីនេះ​ផ្ដួចផ្ដើមដោយ Impact Hub Phnom Penh, ក្រុមហ៊ុនបច្ចេកវិទ្យា Slash និងវិទ្យាស្ថានជាតិ NIPTICT ហើយ​កម្មវិធីនេះ​នឹង​ធ្វើឡើង​លើ អនឡានផ្ទាល់​តែម្ដង ដូច្នេះ​គ្រប់គ្នានៅ​ទូទាំង​ប្រទេស​អាច​ចួលរួម​ជាផ្នែក​មួយដើម្បី​ឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ១៩នៅប្រទេសកម្ពុជារបស់យើង។ កម្មវិធី HacKHthecrisis និង​ចាប់ផ្ដើមពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០។ កម្មវិធី HacKHthecrisis គាំទ្រដោយ​ ក្រសួង​អប់រំ យុវជន និងកីឡា និង​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

តាមរយៈកម្មវិធីនេះ ក្រុមចូលរួមទាំងអស់នឹងចូលរួមបង្កើតដំណោះស្រាយនិងគំនិតចាប់ពីដំណាក់កាលដំបូង ក្នុងរយៈពេល ដ៏ខ្លីមួយ។​ ក្នុងពេលចុងសប្ដាហ៍ យើងសង្ឃឹមនិងជឿជាក់ថាយើងទាំងអស់គ្នា នឹងអាចចូលរួមស្វែងរកគំនិតដ៏ល្អមួយ ដែលអាចចូលរួមឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ១៩នៅប្រទេសកម្ពុជា របស់យើង។

អ្វីទៅជា Hackathon?

ក្នុង​កម្មវិធី Hackathon, អ្នកចូលរួម នឹង​រួមគ្នា​ដើម្បី​បង្កើតគំនិត និង​ដំណោះស្រាយ ចាប់ពីដំណាក់កាលដំបូង​ក្នុង​រយៈពេលដ៏ខ្លីមួយ។ ក្នុងពេលចុងសប្ដាហ៍ យើងសង្ឃឹមនិងជឿជាក់ថាយើងទាំងអស់គ្នា នឹងអាចចូលរួមស្វែងរកគំនិតដ៏ល្អមួយ ដែលអាចចូលរួមឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ១៩នៅប្រទេសកម្ពុជារបស់យើង។

កម្មវិធី Hackathon កំពុងស្វែងរកគំនិតផ្សេងៗ ដែលនឹង៖

  • អាចធ្វើជាគំរូ (Prototype) ក្នុងរយៈពេល ៤៨​ ម៉ោង ដែលទាក់ទងនឹងការជួយដោះស្រាយបញ្ហាជំងឺកូវីដ១៩ នៅប្រទេស​កម្ពុជា
  • ជួយសង្គ្រោះជីវិតមនុស្ស អាជីវកម្ម និង សហគមន៍
  • ជួយស្ដារប្រទេសកម្ពុជាក្រោយពេលវិបត្តិបានបញ្ចប់

សូមស្វាគមន៍អ្នកទាំងអស់គ្នាចូលរួម និងស្វែងរកដំណោះស្រាយដើម្បីជួយដល់​ប្រទេស​កម្ពុជា​ក្នុង​កំឡុង​ពេល​ដែលមាន​វិបត្តិ កូវីដ១៩ នេះ។

ចង់ចូលរួមមែនទេ? នេះជារបៀបក្នុងការចូលរួម៖

  • ដាក់ស្នើបញ្ហា រឺ គំនិតរបស់អ្នក៖  ដាក់ស្នើអំពីបញ្ហា ដែលអ្នកជួបប្រទះដោយផ្ទាល់ រឺ កើតឡើងក្នុងសហគមន៍របស់អ្នកទាក់ទងនឹងជំងឺកូវីដ១៩ រឺក៏អាចដាក់ស្នើគំនិតរបស់អ្នកដែលអ្នកគិតថានឹង អាចជួយដោះស្រាយបញ្ហានេះក្នុងសង្គមរបស់យើងបាន។   

ការដាក់ស្នើបញ្ហា រឺ គំនិតរបស់អ្នកអាចធ្វើបានដោយសេរី ។​ 

អ្នកក៏អាចដាក់ស្នើអំពីបញ្ហា រឺ គំនិតរបស់អ្នកដោយមិនចាំបាច់ចូលរួមក្នុងកម្មវិធី Hackathonបាន។

ការឧបត្ថម្ភអាចប្រព្រឹត្តទៅបានជាថវិកា ការផ្ដល់ជំនួយបុគ្គលិកដើម្បីអភិវឌ្ឍដំណោះស្រាយ ឬក៏ជាការបន្តចូលរួមបែបទម្រង់ផ្សេងៗ។

អ្នកអាចបង្ហាញពីការចាប់អារម្មណ៍បាននៅទីនេះសម្រាប់ព័ត៍មានបន្ថែម។

ចូលរួមជាមួយពួកយើងតាមរយៈតំណខាងក្រោម៖

  • អ្នកចូលរួម (Participants)៖ bit.ly/myHacKH​
  • អ្នកណែនាំ (Mentors)៖ bit.ly/mentorHacKH
  • ការផ្តល់ជាគំនិត ឬ ប្រាប់ពីបញ្ហាដែលអ្នកជួបប្រទះ៖ bit.ly/challengeHacKH
  • ចូលរួមជាដៃគូឧបត្ថម្ភគាំទ្រក្រោយកម្មវិធី (ជាថវិកា ជា​ធនធានមនុស្ស ជាដើម)៖ bit.ly/supportHacKH

 

សម្រាប់ព័ត៌មានបន្ថែម​អំពីកម្មវិធី Hackathon​៖

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

Impact HUB Phnom Penh: Olivia Hough | olivia.hough@impacthub.net

Slash: Pisethneat Pich (Nick) | nick@slash.co

NIPTICT: Be Chantra | chantra.be@niptict.edu.kh